Leicester តែងតាំងជំនួយការ Pep ជាអ្នកចាត់ការថ្មី
Leicester City បានតែងតាំង Enzo Maresca ជាអ្នកចាត់ការថ្មីជំនួសលោក Dean Smith ដែលកាន់ការងារបណ្ដោះអាសន្នរយៈពេលមួយខែ តែមិនអាចជួយក្រុមឆ្លងផុតពីការកាត់ចោល។
លោក Maresca ជនជាតិអ៊ីតាលីធ្លាប់ធ្វើគ្រូជំនួយនៅ West Ham និងកាន់ការងារជាអ្នកចាត់ការយុវជន Manchester City ឆ្នាំ២០២០ ហើយឈ្នះជើងឯក Premier League យុវជន មុនទៅកាន់ការងារគ្រូបង្គោល Parma រដូវកាល២០២១/២០២២។
ក្រោយមិនជោគជ័យនៅទឹកដីកំណើត បុរសវ័យ៤៣ឆ្នាំបានវិលទៅ Man City ធ្វើជាជំនួយការលោក Pep Guardiola រដូវកាល២០២២/២០២៣ ដែលពួកគេឈ្នះជើងឯកធំៗ៣កម្មវិធីផ្សេងគ្នា៕