
Messi ហាត់ដាច់ដោយឡែកពីមិត្តរួមក្រុមអាហ្សង់ទីនឯទៀត
ក្នុងការហ្វឹកហាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីននៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ គេឃើញថា Lionel Messi បានហាត់ដាច់ដោយឡែក។
ចំណែកកាលថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា កីឡាករមកពី Paris Saint Germain មិនបានចូលហ្វឹកហាត់ឡើយ។ យ៉ាងណា ពុំមានការបញ្ជាក់មូលហេតុលម្អិតទេ។
ដោយឡែក ក្នុងជំនួបមិត្តភាពតទល់អារ៉ាប់រួមអ៊ីមីរ៉ាត់ Messi រកបាន១គ្រាប់ និង assist ១លើក ខណៈអាហ្សង់ទីនឈ្នះ៥ទល់នឹង០។
ក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវប៉ះអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា សម្រាប់ការប្រកួតបើកពូល C៕