
លីគកំពូលកម្ពុជាសប្ដាហ៍នេះប្រកួតថ្ងៃអាទិត្យ
ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា សប្ដាហ៍ទី២៥ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា។
តាមពិតទៅ រាល់ដងលីគកំពូលប្រកួតថ្ងៃសៅរ៍ តែលើកនេះ ដោយសារតែក្រុមទាំងអស់ដែលឡើងមកដំណាក់កាល Top 4 នេះទើបប្រកួតនៅថ្ងៃពុធ កន្លងទៅ ដើម្បីបង្គ្រប់សប្ដាហ៍ទី២៤ ដូច្នេះត្រូវរុញទៅមុខមួយថ្ងៃ ពោលពីថ្ងៃសៅរ៍ មកថ្ងៃអាទិត្យ ដើម្បីបានសម្រាកបន្ថែម។
សម្រាប់ថ្ងៃអាទិត្យនេះ ក្រុមកំពូលតារាងវិសាខាត្រូវប៉ះបឹងកេត និងភ្នំពេញក្រោន ទទួលព្រះខ័នរាជស្វាយរៀង៕