
Benzema អត់បានលេង World Cup ទេដោយសាររបួសភ្លៅ
សារព័ត៌មាន BBC រាយការណ៍ថា Karim Benzema បានរងរបួសភ្លៅ និងត្រូវដកខ្លួនចេញពីជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ FIFA World Cup 2022។
ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំបានឈ្នះ Ballon D’Or ឆ្នាំ២០២២នេះ ក្រោយរួមចំណែកសំខាន់ជួយ Real Madrid លើកពាន UEFA Champions League និង La Liga។
ការរកឃើញបញ្ហាខាងលើតាមរយៈការស្កែន MRI ហើយលោក Didier Deschamps គ្រូបង្គោលជម្រើសជាតិបារាំងមានពេលត្រឹមថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ដើម្បីរកអ្នកជំនួស។
ក្រុមការពារតំណែងជើងឯកបើកឆាក World Cup ប្រចាំពូល D នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ដោយត្រូវប៉ះអូស្ត្រាលី, ជួបដាណឺម៉ាក ថ្ងៃទី២៦ ខែវិច្ឆិកា និងទុយនេស៊ី ថ្ងៃទី៣០ ខែវិច្ឆិកា៕