
Dier ថា ការរិះគន់ Southgate ជារឿងដ៏ឆ្កួតមួយ
ការរិះគន់គ្រូបង្គោលជម្រើសជាតិអង់គ្លេស លោក Gareth Southgate ពិតជារឿងដ៏ឆ្កួត។ នេះបើតាមការលើកឡើងពីខ្សែបម្រើការពារ Eric Dier។
លោក Southgate បានដឹកនាំជម្រើសជាតិរហស្សនាមតោកំណាចបានលេខ៤ FIFA World Cup 2018 និងលេខ២ Euro 2020 តែ៦ប្រកួតចុងក្រោយ មិនឈ្នះសោះ និងបានរអិលទៅកាន់ក្រុមទី២នៅ UEFA Nations League។
“គាត់ជួយក្រុមបានច្រើនណាស់នៅ២ព្រឹត្តិការណ៍ចុងក្រោយនេះ អ៊ីចឹងវាជារឿងដ៏ឆ្កួតមួយដែលត្រូវរិះគន់គាត់។ កម្រិតយល់ដឹងរបស់មនុស្សពិតជាប្រែប្រួលមែន។” Eric Dier ថ្លែង។
Eric Dier ស្ថិតក្នុងចំណោមកីឡាករទៅ World Cup 2018 នៅរុស្ស៊ី ហើយ World Cup នៅកាតារ គេក៏មានឈ្មោះដែរ៕