
Real Madrid ស៊ី Barca ឡើងផ្ដាច់ព្រ័ត្រ Super Cup
Real Madrid បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup ក្រោយទម្លាក់ Barcelona ក្នុងម៉ោងបន្ថែម extra time។
Federico Valverde រកគ្រាប់បាល់បញ្ចូលទីជ័យជម្នះ ក្នុងនាទី៩៨នៃ extra time។
Vinicius Junior ទាត់បញ្ចូលទីឲ្យក្រុមអធិរាជសនាំមុខមុនក្នុងនាទី២៥ តែ Luuk de Jong ទាត់តាមស្មើនាទី៤១ ពីការ assist ដោយ Ousmane Dembele។
ចូលដល់វគ្គទីនាទី៧២ Karim Benzema ទាត់បញ្ចូលទី ឲ្យ Real Madrid នាំមុខជាថ្មី ក្រោយអ្នកចាំទី Andre Ter Stegen សង្គ្រោះបាន២បាល់។
ដល់នាទី៨២ Ansu Fati តែតបញ្ចូលទីតាមស្មើ។ គ្រាប់បាល់ជ័យជម្នះរបស់ Real Madrid កើតឡើងក្នុងនាទី៩៨ ពេល Rodrygo បញ្ជូនចូលក្នុង ហើយ Valverde ទាត់បញ្ចូលទីយ៉ាងល្អ។
មួយគូទៀតនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ នេះ រវាង Atletico Madrid និង Athletic Bilbao ដែលក្រុមឈ្នះនឹងឡើងប៉ះ Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕