ប្រធានក្លិប Inter Milan ថា មិនដែលមានគម្រោងទិញ Messi ទេ
លោក Steven Zhang ដែលជាម្ចាស់ក្លិប Inter Milan បានទទូចថា មិនដែលមានគម្រោងចុះកុងត្រាជាមួយ Lionel Messi នៅរដូវក្តៅនេះទេ។
អ្នកជំនួញមកពីចិនដីគោកប្រាប់ Corriere della Sera ថា “៖ សូម្បីតែការវិនិយោគដ៏ធំបែបនេះក៏មិនអាចកើតឡើងសម្រាប់យើងដែរ។ គោលការណ៍របស់យើងគឺកំណើន ចនិងស្ថិរភាពសេដ្ឋកិច្ច។ យើងនឹងឈានដល់កម្រិតកំពូលដូចនោះដែរ។”
ក្រោយចប់រដូវកាល២០១៩/២០២០ Lionel Messi ត្រូវបានភ្ជាប់ទៅនឹងការផ្ទេរចូល Inter Milan។ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានបែកធ្លាយដំណឹងនៃការចង់ចាកចេញពី FC Barcelona។ Manchester City ក៏ស្ថិតក្នុងចំណោមបេក្ខជនចង់បានម្ចាស់ពាន Ballon D’Or ៦សម័យនេះដែរ។
ផ្ទុយទៅវិញ បន្ទាប់ពីការសម្របសម្រួល និងពិភាក្សារួចមក Messi បានសម្រេចបន្តនៅកីឡដ្ឋាន Camp Nou៕