បើ Man City លេងមិនឈ្នះ Real Madrid នៅវគ្គ ១៦ក្រុម UCL កៅអីរបស់ Pep អាចនិងរបូតពេលបញ្ចប់រដូវកាល
ទោះបីជាការដឹកនាំនៅទឹកដីអង់គ្លេសរបស់ Pep Guardiola បានជួយអោយក្រុមមេឃខៀវ Manchester City មានការរីកចំរើនក៏ដោយ ប៉ុន្តែពួកគេនៅមិនទាន់មានលទ្ធភាពខ្ពស់ក្នុងការប្រជែងយកពានរង្វាន់ធំរបស់អឺរ៉ុប UEFA Champions League បាននៅឡើយទេ។ ក្រឡេកមើលទៅមិនទាន់មានគ្រូណាល្អជា Pep នៅឡើយទេសំរាប់ ManCity ប៉ុន្តែ៣រដូវកាលកន្លងមកដែលគាត់បានដឹកនាំមិនទាន់ឈ្នះ Champions League នៅឡើយទេ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះធ្លាប់ប្រាប់ទៅអ្នកសារព័តមានថា រូបលោកចង់ឈ្នះ Champions League ជាមួយ Manchester City ។ បើទោះជា៣រដូវកាលកន្លងមក Pep បានជួយអោយក្រុមមេឃខៀវឈ្នះពានក្នុងស្រុកចំនួន ៥ដងក៏ដោយ ក៏រូបលោកបានបន្ថែមថា បើសិនឆ្នាំនេះនៅវគ្គ ១៦ក្រុម Champions League មិនអាចទំលាក់ Real Madrid បានទេ នោះការងាររបស់លោកនៅត្រូវបញ្ចប់ជាមិនខាន៕