
ជម្រុះថ្នាក់ជាតិពានសម្ដេចតេជោជើងទី១ជុំដំបូង ក្រុមភ្ញៀវឈ្នះទាំងអស់
ការប្រកួតបាល់ទាត់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជុំដំបូង ជម្រុះថ្នាក់ជាតិ នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ ដែលមានការប្រកួតចំនួន៣គូ ឃើញថា ក្រុមក្រៅដីបានទទួលជ័យជម្នះទាំង៣។
ជាក់ស្ដែង ក្រុមឫទ្ធិសែនបានចាញ់កោះកុងអេហ្វស៊ី ២ទល់នឹង៣, ឧត្តរមានជ័យ ចាញ់អាយអេសអាយដង្កោសែនជ័យ ១ទល់នឹង៣ និងកំពតចាញ់ព្រៃវែង ២ទល់នឹង៥។
សម្រាប់ការប្រកួតនៅថ្ងៃពុធ ទី២២ ខែមិថុនា នេះ ភ្នំពេញហ្គាឡាក់ស៊ី ទទួលអាស៊ីអឺរ៉ុបយូណាយធីត, Next Step ប៉ះសៀមរាបអេហ្វស៊ី និងសូលទីឡូអង្គរ ទទួលបន្ទាយមានជ័យ។ ជើងទី២នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ និងថ្ងៃទី០៧ ខែកក្កដា៕