
Lewandowski ថាមកនេះគឹមកជួយ Barca មកកាន់កម្រិតកំពូលវិញ
ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយថា ការដែលរូបគេនឹងទៅចូលរួមជាមួយ Barcelona គឺដើម្បីជួយក្រុមនេះត្រលប់ទៅកាន់កម្រិតកំពូលវិញ។
កីឡាករអន្តរជាតិប៉ូឡូញបានយល់ព្រមចាកចេញពី BayernMunich ទៅចូលរួមជាមួយ Barcelona ក្នុងតម្លៃផ្ទេរ៤៥លានអឺរ៉ូ បូករួមនឹងថ្លៃចំណាយផ្សេងៗទៀតប្រមាណ៥លានអឺរូ ដោយចុះកិច្ចសន្យារយៈពេល៣ឆ្នាំ។
ទាក់ទិននឹងរឿងនេះ Lewandowski អោយដឹងថា “ខ្ញុំផ្លាស់មកទីនេះគឺដើម្បីជួយ Barca ត្រលប់ទៅក្លឹបកម្រិតកំពូលវិញ និងឈ្នះពានជាច្រើនទៅតាមដែលអាចធ្វើបាន។ ណាមួយខ្ញុំតែងតែចង់មកក្លឹប La Liga ដ៏អស្ចារ្យមួយនេះផងដែរ ហើយគឺនេះជាឱកាសខ្ញុំ ខ្ញុំចង់ធ្វើការប្រកួតឲ្យច្រើនក្នុងជីវិតខ្ញុំ។
រូបគេបន្តថា ” មួយវិញទៀតខ្ញុំឃើញគំនិត Xavi ត្រូវនឹងខ្ញុំ។ ខ្ញុំលេង និងឈ្នះពានឲ្យបានច្រើន។ ហើយគាត់ដឹងច្បាស់ពីការដឹកនាំ Barca ។ គាត់ធ្លាប់ជាកីឡាករដ៏អស្ចារ្យមួយ ហើយគេក៏ជាគ្រូបង្គោលផងដែរឥឡូវនេះ។ គាត់មានគិតពីអនាគតច្រើន ហើយខ្ញុំចង់ចូលរួមជាមួយគាត់ “។
F11-