Robin Van Persie ជាបេក្ខភាពគ្រូជំនួយ ក្រោយពីលោក Fred Rutten បដិសេដ Man UTD
លោក Fred Rutten អតីតគ្រូជំនួយក្លិប PSV Eindhoven បានបដិសេធសំណើរធ្វើជាគ្រូជំនួយរបស់លោក Erik ten Hag នៅក្លិបMan United ដោយថា មិនទុកចិត្តលើគម្រោងរបស់ក្លិប។
បើតាមលោក Rutten បានអោយដឹងថា “ លោក Erik ten Hag បានសួរខ្ញុំដើម្បីទទួលតំណែងជាគ្រូជំនួយនៅ Man United ប៉ុន្តែខ្ញុំថាទេ ព្រោះគម្រោងដែលនៅក្លិប Man UTD ខ្ញុំមានអារម្មណ៍ថាមិនទុកចិត្តជាមួយវាឡើយ។”
ទោះជាយ៉ាងនេះក្តី លោក Rutten ក៏បានអះអាងបន្ថែមពីហេតុផលមិនទៅចូលរួមក្លិប Man United គឺក្លិបត្រូវការហ្វឹកហាត់ដោយមិនសូវមានពេលវេលាសម្រាកអ្វីឡើយ ហើយលោកចង់បានអ្វីមួយដែលគួរឱ្យទុកចិត្ត ដូចនៅក្លិបក្នុងហូឡង់។
យ៉ាងណាមិញ តំណែងគ្រូជំនួយរបស់លោក Ten Hag នៅ Man United ត្រូវបានគេរាយការណ៍ថា អតីតខ្សែប្រយុទ្ធ Roben van Persie អតីតគ្រូបង្វឹកបិសាចក្រហម Steve McClaren និងគ្រូជំនួយ Ajax បច្ចុប្បន្នលោក Mitchell van der Gaag។
-The Nightmare