វិសាខាផ្ទេរបានខ្សែការពារកូនកាត់ខ្មែរថៃ
ខ្សែការពារ Aod Hala បានចូលរួមជាមួយវិសាខាក្នុងជើងទី២នេះក្នុងក្របខណ្ឌ Cambodian Premier League រដូវកាល២០២២។
កីឡាករវ័យ២២ឆ្នាំជាកូនកាត់ខ្មែរថៃ និងធ្លាប់ប្រកបអាជីពនៅក្លិប Khon Kaen FC និង Mordindang។
គេជាកីឡាករកូនកាត់ខ្មែរថៃទី២ដែលបានប្រកបអាជីពនៅវិសាខា បន្ទាប់ពីញឹម លីហួរ ដែលត្រូវបានក្លិបនេះខ្ចីពីព្រៃវែងអេហ្វស៊ីនៅរដូវកាលមុន៕