ឃើញធ្វើបានល្អប៉ុន្មានប្រកួតចុងក្រោយ Pep ថា Man UTD ត្រលប់មកវិញហើយ
អ្នកចាត់ការ Manchester City លោក Pep Guardiola ថ្លែងថា Manchester United បានវិលទៅកាន់ការប្រកួតប្រជែងឆ្ពោះទៅកំពូលតារាងវិញហើយ។
ក្រុមបិសាចក្រហមមិនទាន់បានលើកពាន Premier League ទៀតទេតាំងពីឆ្នាំ២០១៣មក ហើយពានចុងក្រោយដែលពួកគេបាន គឺក្នុងឆ្នាំ២០១៧។
ប៉ុន្តែតាំងពីចាញ់ Manchester City ៦ទល់នឹង៣មក ក្រុមលោក Erik ten Hag មិនទាន់ចាញ់ទៀតឡើយ។
លោក Pep ថ្លែងបែបនេះ “៖មានអារម្មណ៍ថា Man UTD ត្រលប់មកវិញហើយ។ ខ្ញុំឃើញនៅពេលពួកគេស៊ី Sheriff និងស្មើ Chelsea។
Guardiola និយាយថា Newcastle លាយឡំទាំងការប្រជែងជើងឯកផង និង Top 4 ផង៕