Dzarma Bata ស៊ុតចុងម៉ោងជួយ បឹងកេត លើកពានលីគរដូវកាល២០២០
ខ្សែប្រយុទ្ធដែលទើបនាំមកនាជើងទី២ Dzarma Bata បានស៊ុតបាល់បញ្ចូលទីនាចុងម៉ោង ពោលគឺនាទី៩០+៧ មុនលោកអាជ្ញាកណ្តាលផ្លុំកញ្ចែរបញ្ចប់ការប្រកួត ដោយក្រុម បឹងកេត តាមស្មើ ភ្នំពេញក្រោន ដោយលទ្ធផល ១ ទល់ ១ នាកីឡដ្ឋានស្មាត អរ អេស អិន ។
ដូច្នេះហើយ បឹងកេត លើកពានលីគកំពូលកម្ពុជា នារដូវកាល២០២០នេះ ខណៈក្រុម ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ណាហ្គាវើលដ៍ ដោយលទ្ធផល ៤ ទល់ ០ នាទីលានកីឡដ្ឋានខេត្តស្វាយរៀង ៕