AFC លុបចោលកម្មវិធីមួយដែលជម្រើសជាតិធ្លាក់ជម្រុះ World Cup ជុំទី១អាចលេងបាន
ការប្រកួតបាល់ទាត់ពានរង្វាន់ AFC Solidarity Cup ដែលបង្កើតឡើងសម្រាប់ជម្រើសជាតិជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី ដែលធ្លាក់ចេញពីវគ្គជម្រុះជុំដំបូងនៃព្រឹត្តិការណ៍ FIFA World Cup ត្រូវបានលុបចោលហើយតាមរយៈកិច្ចប្រជុំលើកទី ២ របស់គណៈកម្មាធិការ AFC ដឹកនាំដោយប្រធានលោក Tran Quoc Tuan ។
ការសម្រេចខាងលើត្រូវបានធ្វើឡើងដោយសារតែកំណែទម្រង់នៃការប្រកួតជម្រុះ FIFA World Cup និង AFC Asian Cup មានគោលបំណងដូចគ្នានៃពានរង្វាន់ AFC Solidarity Cup ដែលបានផ្តល់ឱកាសឱ្យប្រទេសជាសមាជិកចូលរួមកាន់តែច្រើនជាពិសេសក្រុមដែលមានចំណាត់ថ្នាក់ទាប ទទួលបានការប្រកួតប្រជែងកម្រិតអន្តរជាតិកាន់តែច្រើនឡើង ។
AFC Solidarity Cup ត្រូវបានបង្កើតឡើងដំបូងនាឆ្នាំ ២០១៦ ដោយមានប្រទេសចំនួន ៧ ចូលរួមដូចជា ឡាវ ណេប៉ាល់ ម៉ាកាវ ព្រុយណេ ម៉ុងហ្គោលី ស្រីលង្កា និងទីម័រខាងកើត ហើយគ្រោងប្រកួតលើកទី២ ក្នុងឆ្នាំ ២០២០ តែត្រូវបានលើកពេលដោយសារបញ្ហាកូវីដ១៩ និងបានសម្រេចលុបចោលជាផ្លូវការក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ៕