Lyon ដកតំណែងគ្រូបង្គោល ក្រោយលេងបានត្រឹម៧ប្រកួត
លោក Fabio Grosso ត្រូវបាន Lyon ដកតំណែងគ្រូបង្គោលហើយ ក្រោយកាន់ការងារបានត្រឹម៧ប្រកួត។
៧ប្រកួតនៅលីគកំពូលបារាំងកន្លងមកនេះ Lyon ឈ្នះតែ១ប្រកួតប៉ុណ្ណោះ។ លោកត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជើងឯក Ligue 1 ៧សម័យ ក្នុងខែកញ្ញា ជំនួសលោក Laurent Blanc។
Lyon ដែលឈ្នះជើងឯក Ligue 1 ចុងក្រោយបំផុតក្នុងរដូវកាល២០០៧-២០០៨ បានតែងតាំងលោក Pierre Sage ជាគ្រូបង្គោលស្ដីទី៕