ខ្សែប្រយុទ្ធថ្មីរបស់ភ្នំពេញក្រោនមិនទាន់អាចចូលលេងនៅ AFC Cup បានទេ
ខ្សែប្រយុទ្ធ Jelle Goselink របស់ភ្នំពេញក្រោន មិនអាចបង្ហាញខ្លួនក្នុងការប្រកួតAFC Cup តទល់ក្រុមមកពីហ្វីលីពីន Danymic Herb Cebu នៅថ្ងៃទី៣០ ខែវិចិ្ឆកានេះទេ។
មូលហេតុដោយសារចុះឈ្មោះក្នុងបញ្ជីមិនទាន់ ហើយរូបគេអាចចូលលេងបានប្រសិនបើភ្នំពេញក្រោនឆ្លងផុតវគ្គចែកពូល។ នេះបើតាមការបញ្ជាក់ពីលោក Oleg គ្រូបង្គោលភ្នំពេញក្រោន។
Jelle បានផ្ទេរពីក្លិបលីគកំពូលឥណ្ឌូនេស៊ី Borneo Samarinda លើកិច្ចសន្យាខ្ចីដល់ដាច់រដូវកាល៕