ផ្លូវការ! អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ចុះកុងត្រាជាមួយក្លឹប Portimonense
អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ចុះកុងត្រាជាមួយ Portimonense ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ។
កីឡាករជនជាតិជប៉ុនមិនមានក្លឹបលេងចាប់តាំងពីចាកចេញពី Botafogo ដោយការបញ្ចប់កុងត្រា បន្ទាប់ពីមានការខ្វែងគំនិតគ្នា។
គួរឱ្យដឹងថា Keisuke Honda បានចុះកុងត្រាចំនួន៦ខែជាមួយក្លឹប Portimonense នៅក្របខ័ណ្ឌកំពូលរបស់ព័រទុយហ្គាល់ ដោយពាក់អាវលេខ៤។