Bayern និង Real កក់កៅអី១៦ក្រុម UCL រួចរាល់ហើយ
Bayern Munich និង Real Madrid ទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League 2023/2024 រួចរាល់ហើយ ទាំងការប្រកួតសន្សំពិន្ទុនៅសល់២លើកទៀត។
ក្រុមជើងឯកអាល្លឺម៉ង់ Bayern បានយកឈ្នះក្រុមតួកគី Galatasaray ដោយលទ្ធផល២ទល់នឹង១ ធ្វើឱ្យពួកគេទទួលបាន១២ពិន្ទុពេញពីការប្រកួត៤លើក។ ក្នុងនោះដែរ Harry Kane រកបាន២គ្រាប់ម្នាក់ក្នុងសំណាញ់ Galatasaray មានន័យថា គេក្លាយជាកីឡាករអង់គ្លេសទី៣ដែលរកបាន២៥គ្រាប់នៅ UCL។
ចំណែកនៅពូល C ឯណោះវិញ Real Madrid ក៏រកបាន១២ពិន្ទុពីការប្រកួត៤លើកដូច Bayern Munich ដែរ ក្រោយឈ្នះ Sporting Lisbon ៣ទល់នឹង០។ Brahim Diaz, Vinicius Junior និង Rodrygo៕