រឿងធំ FA ដាក់ពិន័យបន្ថែមលើលោក Thomas Tuchel ពីលើកាតក្រហម
លោក Thomas Tuchel ត្រូវបានសមាគមបាល់ទាត់អង់គ្លេស FAប្រកាសដាក់ពិន័យបន្ថែម ពីលើទណ្ឌកម្មការទាស់ទែងជាមួយលោក Antonio Conte ចំពោះការរិះគន់លើលោក Anthony Taylor ដែលជាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតរវាង Chelsea និង Tottenham Hotspur កាលថ្ងៃទី១៤ ខែសីហា។
ក្រោយចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ បាននិយាយរិះគន់ចំៗក្នុងសន្និសីទកាសែត ទៅលើអាជ្ញាកណ្តាល លោក Anthony Taylor ថា កាត់សេចក្តីប្រកួតមានភាពរអាក់រអួល ហើយលែងចង់អោយលោក Taylor កាត់សេចក្តីក្នុងជំនួបរបស់ក្រុម Chelsea បន្តទៀត។
បើតាមអ្នកនាំពាក្យ FA អោយដឹងថា សមាគមបានសម្រេចដាក់ពិន័យលើលោក Tuchel ចំពោះការរិះគន់អាជ្ញាកណ្តាល។ លោក Tuchel ត្រូវបាន FA ផ្តល់ឱកាសឱ្យឆ្លើយតបត្រឹមថ្ងៃទី២៥ ខែសីហា។
– F11