ក្លិប Man UTD ត្រូវព្រមានជុំវិញរឿងកិច្ចពិភាក្សាជាមួយក្រុមហ៊ុនមួយនេះ
ក្លិប Man UTD ត្រូវបានព្រមានពាក់ព័ន្ធកិច្ចពិភាក្សាជាមួយក្រុមហ៊ុនអាមេរិក Apollo Global Management ដែលមានទំនាក់ទំនងជាមួយអ្នកជំនួញជនជាតិរុស្ស៊ី ដែលត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលអង់គ្លេស។
ដូច្នេះហើយ សមាជិកសភាអង់គ្លេស បានធ្វើការព្រមាន ក្លិប Man UTD គួរតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការមានទំនាក់ទំនងជាមួយក្រុមហ៊ុន ឬ បុគ្គល ដែលមានភាពស្និទ្ធស្នាលជាមួយលោកពូទីនដ្បិតពេលនេះ ពួកគេទាំងនោះកំពុងរងទណ្ឌពីរដ្ឋាភិបាលអង់គ្លេសជុំវិញរឿងដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន៕
– F11