
លោក ឃឹម បូរី ថា កីឡាករក្នុងស្រុកភ្នំពេញក្រោន និងណាហ្គាមិនលើសខ្វះទេប៉ុន្មានទេ
ភ្នំពេញក្រោន និងណាហ្គាវើលដ៍ នឹងត្រូវប៉ះគ្នាក្នុងការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ នៅម៉ោង៦និង៣០នាទីល្ងាច ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ នេះ។
មុនប៉ះគ្នានៅកីឡដ្ឋាន RSN លោក ឃឹម បូរី បានបង្ហាញការយល់ឃើញតាមរយៈទំព័រពានសម្ដេចតេជោ ហ៊ុន សែន ថា កីឡាករក្នុងស្រុកនៅក្រុមទាំង២មិនលើសខ្វះគ្នាប៉ុន្មានទេ។
លោក ឃឹម បូរី លម្អិតបែបនេះ “៖កីឡាករក្នុងស្រុករបស់ក្រោនសុទ្ធតែយុវជន ហើយការលេងខ្មែរទល់ខ្មែរមិនលើសគ្នាប៉ុន្មានទេ អ៊ីចឹងអាចស៊ីសងគ្នាបាន។ បើពេលលេងលីគវិញ កីឡាករបរទេសក្រោនល្អៗ។”
ទាក់ទងនឹងលទ្ធផលមិនសូវគាប់ប្រសើរក្នុងលីគកន្លងមក លោក ឃឹម បូរី អះអាងថា មិនប៉ះពាល់ដល់ស្មារតីក្រុមទេ ព្រោះលោកតែងតែរកវិធីសាស្ត្រលើកទឹកចិត្តកីឡាករ។
មុនឡើងមកកាន់វគ្គ៨ក្រុមនេះ ណាហ្គាវើលដ៍បានទម្លាក់អាស៊ីអឺរ៉ុប និងភ្នំពេញក្រោន ទម្លាក់ព្រៃវែងអេហ្វស៊ី៕