
Chelsea និង Bayern តាមទិញបែរជា Raphinha រើសទៅអ៉េស្ប៉ាញវិញ
ខ្សែបម្រើប្រេស៊ីល Raphinha បានសម្រេចផ្លាស់ទៅ Barcelona ជាផ្លូវការក្នុងកិច្ចព្រមព្រៀងពេញលេញជាមួយ Leeds United បន្ទាប់ពីការដេញថ្លៃថ្ងៃនេះហើយក្លឹបទាំង២បានទទួលយក។
មុនផ្លាស់នេះ Raphinha ជាគោលដៅផ្ទេរដ៏មានសក្ដានុពលរបស់ Chelsea និង Bayern Munich តែចុងក្រោយ Leeds សម្រេចទទួលសំណើរថ្លៃផ្ទេរ ៥៨លានផោន បូករួមទាំងការបន្ថែមផ្សេងៗរហូតដល់៦៧ លានផោន។
សូមបញ្ចាក់ដែរថា Raphinha ត្រូវបាន Barça ចាប់អារម្មណ៍ចង់បានតាំងពីខែកុម្ភៈមកម្ល៉េះហើយពេលនេះគេនឹងចុះហត្ថលេខារហូតដល់ខែមិថុនា ឆ្នាំ ២០២៧។
-F11