Juventus បន្តឈរកំពូលតារាងក្រោយឈ្នះ Inter Milan ២-០ ខណៈសមាគមបាល់ទាត់អ៊ីតាលីស្នើឱ្យលុបចោលការប្រកួតទាំងអស់
ក្រុមសេះបង្កង់ Juventus បន្តឈរនៅកំពូលតារាងក្របខ័ណ្ឌបាល់ទាត់ Serie A ក្រោយពីយកឈ្នះ Inter Milan ២ទល់នឹង០កាលពីយប់មិញ។
សម្រាប់ជំនួបដ៏ជក់ចិត្តកាលពីម្សិលមិញនេះគឺមិនមានអ្នកគាំទ្រចូលទស្សនាឡើយ ខណៈកីឡដ្ឋានត្រូវបានបិទជិតសម្រាប់ការរឹតបន្តឹងនៃការឆ្លងជំងឺ COVID 19 នៃប្រទេសអ៊ីតាលី។ យ៉ាងណាក្តីប្រធានសមាគមបាល់ទាត់អ៊ីតាលីក៏បានធ្វើការស្នើសុំឱ្យលុបចោលការប្រកួតបាល់ទាត់ទាំងអស់នៅក្នុងប្រទេសអ៊ីតាលីផងដែរ។
គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ករណីឆ្លងជំងឺកូរ៉ូណានៅក្នុងប្រទេសអ៊ីតាលីបានកើនឡើងរហូត ទៅដល់ជាង៦ពាន់ករណី និងមានអ្នកស្លាប់ដល់ទៅជិត៣០០នាក់ហើយ៕