ក្រោយគ្រងជើងឯកលីគ២ ខេត្ត ព្រៃវែង តែងតាំងគ្រូមកពីថៃពីររូប
ក្រុមបាល់ទាត់ខេត្តព្រៃវែង បានប្រកាសតែងតាំងគ្រូជំនួយជនជាតិថៃចំនួន២រូប បន្ទាប់ពីបានក្លាយជាម្ចាស់ជើងឯកលីគលំដាប់ទី២ ហើយឡើងមកលេងនៅលីគកំពូលរដូវកាលថ្មីនេះ ។
លោកគ្រូ PONGBORWORN KINAWONG គឺជាគ្រូផ្នែក FITNESS COACH និងលោកគ្រូ ARTHIT THANUSORN ជាគ្រូផ្នែកអ្នកចាំទី (GK COACH) ។ ដើម្បីត្រៀមប្រកួតប្រជែងលីគកំពូល ក្រុម ខេត្ត ព្រៃវែង ក៏ត្រៀមប្រកាសកីឡាករបរទេសដែលចេញពីក្លិប វិសាខា ផងដែរ ។
ក្រុមបាល់ទាត់ខេត្តព្រៃវែង បានយកឈ្នះក្រុមបាល់ទាត់ Tiffy Army U-21 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៥ ទល់ ២ នាកីឡដ្ឋានខេត្តព្រៃវែង នៅថ្ងៃទី ៣០ ខែ មករា ២០២១ នេះក្នុងការប្រកួតលីគ២ ដើម្បីគ្រងជើងឯក ។ ក្រុមបាល់ទាត់ខេត្តព្រៃវែង នឹងឡើងមកលីគកំពូលបាល់ទាត់កម្ពុជារដូវកាលថ្មី ២០២១ ដែលគ្រោងនឹងចាប់ផ្តើមក្នុងខែ មិនា ឆ្នាំ ២០២១ ខាងមុខនេះ ៕