Arsenal យល់ព្រមធ្វើកិច្ចព្រមព្រៀងជាមួយលោក Mikel Ateta រហូតដល់ឆ្នាំ ២០២៣
(BC-99)
បើគ្មានការប្រែប្រួលនោះទេក្លិបកាំភ្លើងធំ Arsenal នឹងយល់ព្រមធ្វើកិច្ចព្រមព្រៀងជាមួយលោក Mikel Ateta រហូតដល់ឆ្នាំ ២០២៣ ក្រោយពីបានធ្វើការចរចាជាមួយក្លិប Manchester City រួចមក។
អតីតកីឡាកររបស់ Arsenal រូបនេះនិងចូលរួមត្រួតពិនិត្យនៅក្នុងការប្រកួតរវាងក្រុមកាំភ្លើងធំ ជាមួយនិងក្រុម ស្ករគ្រាប់ Everton នៅថ្ងៃសៅរ៍នេះមុនពេលដែលរូបលោកត្រូវដឹកនាំក្រុមកីឡាករទាំងមូលធ្វើការហ្វឹកហាត់នៅថ្ងៃចន្ទដើម្បីត្រៀមខ្លួនប្រកួតជាប់ៗគ្នាក្នុងថ្ងៃ Boxing Day ដោយត្រូវធ្វើដំណើរទៅប្រកួតជាមួយ Bournemouth មុនគេ។ Mikel Ateta ដែលជាអតីតកីឡាកររបស់ Everton ដែរនោះក៏នឹងក្លាយទៅជាអ្នកផ្តល់យោបល់អោយអ្នកចាត់ការបណ្តោះអាសន្ន Freddie Ljungberg ផងដែរសម្រាប់ការប្រកួតនៅលើទឹកដី Goodison Park នាល្ងាចថ្ងៃស្អែក ក៏ប៉ុន្តែចាប់ពីថ្ងៃចន្ទទៅ Ljungberg នឹងក្លាយជាទីប្រឹក្សា Mikel Ateta វិញម្តង។
តម្លៃខ្លួនរបស់ Ateta ក្នុងការដឹកនាំ Arsenal ទទួលបានចំនួន៥លានផោនក្នុងមួយឆ្នាំតែបើគេជួយអោយកាំភ្លើងធំអាចជាប់ទៅលេងពានរង្វាន់អឺរ៉ុបនោះគេនឹងទទួលបានទឹកប្រាក់លើកទឹកចិត្តបន្ថែមទៀត។
គួរអោយកត់សម្គាល់ថែមទៀតថា នៅអំឡុងពេលជាកីឡាកររបស់ Arsenal ក្នុងអំឡុងឆ្នាំ២០១១-២០១៦ Mikel Ateta ចូលរួមប្រកួតបាន១៥៣ដងដោយជួយអោយក្លិបឈ្នះ៩៥ដងស្មើ៣០ដងចាញ់២៨ដងនិងឈ្នះ FA Cup ២ដង ឈ្នះពានរង្វាន់ Community Shield ២ដងដែរ។