
Manchester United កំពុងពិចារណានៅ៣ចំណុចធំៗដើម្បីកែលម្អ Old Trafford ឲ្យធំជាងមុន…
Old Trafford គីជាកីឡដ្ឋានលំដាប់ទី២ធំជាងគេនៅអង់គ្លេសបន្ទាប់ពី Wembley និងជាកីឡដ្ឋានធំលំដាប់ទី១១នៅអឺរ៉ុប។ កីឡដ្ឋានមួយនេះអាចផ្ទុកទស្សនិកជនចូលទស្សនាបានចំនួន 74140 នាក់។ Old Trafford ត្រូវបានកសាងឡើងនៅឆ្នាំ1909 និងបានសម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ ១៩១០ គិតមកដល់ពេលនេះវាមានអាយុកាល១១២ឆ្នាំហើយ។
ដោយឡែកថ្មីៗនេះដែល ក្រុមគ្រួសារត្រកូល Glazer ដែលជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ Manchester United កំពុងពិចារណានៅ៣ចំណុចធំៗដើម្បីកែលម្អទីតាំងមួយនេះឲ្យធំជាងមុន។ ទី១នោះគឺ វ៉ៃចោល ហើយសាងសង់ឡើងវិញ។ ទី២ សាងសង និង ពង្រីកទីតាំងខាងត្បូង និង ទី៣ ទុកវានៅដដែល ប៉ុន្តែត្រូវកែលម្អកន្លែងអង្គុយទស្សនាអោយបានច្រើនជាងមុន ទាំងនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail៕