James Rodríguez ក្លាយជាវីរបុរស ក្រោយជួយសង្គ្រោះខ្សែការពារគូប្រជែង១រូបដែលកំពុងគាំងបេះដូងនៅលើទីលាន
ខ្សែបម្រើ James Rodriguez បានក្លាយជាវីរបុរស ក្រោយពីបានជួយសង្គ្រោះជីវិតខ្សែការពារគូប្រជែងនៅលើទីលាន Ousmane Coulibaly ដែលមានបញ្ហាគាំងបេះដូង អំឡុងពេលប្រកួតក្នុងលីគកំពូលនៃប្រទេសកាតា។
អតីតសមាជិក AS Monaco, Everton និង Real Madrid បានរត់ទៅជួយគូប្រជែងដើម្បីសម្រួលក្បាល ក៏ដូចជាការដកដង្ហើមឡើងវិញ ខណៈក្រុមគ្រូពេទ្យនៅទីលានបានបញ្ជាក់ថានេះគឺជាការសង្រ្គោះដ៏អស្ចារ្យ។
គួរឱ្យដឹងថា គិតមកទល់ពេលនេះ Ousmane Coulibaly ស្ថិតក្នុងស្ថានភាពធម្មតា និងរួចផុតពីគ្រោះថ្នាក់ហើយ ក្រោយពីសម្រាកព្យាបាលយ៉ាងដិតដល់នៅមន្ទីរពេទ្យ។