Cannavaro ចូលដឹកនាំក្រុមនៅ Serie B
អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី Fabio Cannavaro ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីក្លិប Benevento នៃលីគទី២អ៊ីតាលី ឬ Serie B៕
អតីតខ្សែការពារលើកពាន World Cup នៅអ៊ីតាលី ឆ្នាំ២០០៦ បានចូលនិវត្តន៍កាលឆ្នាំ២០១១ និងចូលធ្វើគ្រូនៅអាស៊ី។ គេធ្លាប់បង្វឹកក្លិបនៅចិន និងអារ៉ាប៊ីសាអ៊ូឌីត និងជាគ្រូធំចិនបាន៦សប្ដាហ៍ កាលឆ្នាំ២០១៩។
បុរសវ័យ៤៩ឆ្នាំបានវិលទៅអ៊ីតាលីវិញ លើកដំបូងចាប់តាំងពីចេញពី Juventus ក្នុងឆ្នាំ២០១០៕