
Pogba មិនទៅ PSG ទេ
Paris Saint Germain ធ្លាប់ពិចារណាយក Paul Pogba មកចូលរួមក្រុមដែរនៅរដូវកាលក្រោយ ប៉ុន្តែការមកដល់របស់ Luis Campos ក្នុងនាមជានាយកផ្នែកកីឡា បានរារាំងការផ្ទេរនេះ។
បើតាមសារព័ត៌មាន L’Equipe ខ្សែបម្រើជម្រើសជាតិបារាំង Pogba នឹងមិនទៅចូលរួមជាមួយ PSG ដោយសារតែមិនស្ថិតក្នុងគម្រោងរបស់លោក Luis Campos។ តាមពិតទៅគម្រោងចង់បានសមាជិក Manchester United រូបនេះ ជាគំនិតរបស់លោក Leonardo ទេកាលនៅជានាយកផ្នែកកីឡា។
សម្រាប់លោក Campos វិញ ចង់បាន Aurélien Tchouameni ឯណោះទេ ប៉ុន្តែខ្សែបម្រើ AS Monaco រូបនេះចង់ទៅ Real Madrid ជាង។
លោក Campos ចង់កែទម្រង់កីឡាករក្នុងក្រុម ដើម្បីសម្រេចគោលដៅឈ្នះជើងឯក UEFA Champions League។ ប៉ុន្តែ Pogba មិនស្ថិតក្នុងជម្រើសរបស់លោកទេ៕