សហព័ន្ធបាល់ទាត់កម្ពុជាបញ្ចេញតម្លៃអាវថ្មី
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញតម្លៃអាវថ្មីហើយ និងគ្រោងដាក់លក់ចាប់ពីខែមិថុនា តទៅ។
ចំពោះតម្លៃអាវថ្មីនេះត្រូវបានបែងចែកជា២ប្រភេទ គឺប្រភេទកីឡាករ (Player Version) និង ប្រភេទអ្នកគាំទ្រ (Fan Version)។ សម្រាប់ប្រភេទកីឡាករ (Player Version) មានតម្លៃ១៥ម៉ឺនរៀល (ដាក់លក់ពីខែមិថុនា) និងប្រភេទអ្នកគាំទ្រ (Fan Version) តម្លៃ៨ម៉ឺនរៀល (ដាក់លក់ពីខែកញ្ញា)។
គួរដឹងដែរថា ឯកសណ្ឋានថ្មីក្រុមជម្រើសជាតិកម្ពុជាត្រូវបានប្រកាសឡើងកាលពីថ្ងៃសុក្រ ចុងសប្ដាហ៍កន្លងទៅ។
ការប្រកាសឯកសណ្ឋានថ្មីនេះក៏បានធ្វើឡើងមុនការប្រកួតមិត្តភាពតទល់ទីម័រខាងកើតនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា និងជម្រុះ AFC Asian Cup 2023 ពីថ្ងៃទី០៨ ខែមិថុនា៕