ខ្សែប្រយុទ្ធ Sergio Aguero សម្រេចបន្តកុងត្រាថ្មីជាមួយ Man City ដល់ឆ្នាំ២០២១
នៅថ្ងៃនេះខ្សែប្រយុទ្ធ Sergio Aguero បានសម្រេចចិត្តចុះកុងត្រាថ្មីបន្ថែមលើកិច្ចសន្យចាស់ជាមួយ Manchester City ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២១។
នៅក្នុងរដូវកាលនេះ អតីតកូនប្រសារវីរបុរសអាហ្សង់ទីន Diego Maradona បានបង្ហាញខ្លួនឲ្យក្រុមលោក Pep Guardiola បានចំនួន៧លើកដោយស៊ុតបញ្ចូលទីបានចំនួន៥គ្រាប់ផងដែរ។
គួររំលឹកថា ក្រោយផ្ទេរពី Atletico Madrid មកកាន់ទឹកដីអង់គ្លេសក្នុងតម្លៃ៤៥លានអឺរ៉ូក្នុងឆ្នាំ២០១១ អតីតយុវជន Independiente បានបង្ហាញខ្លួនឲ្យក្រុមរបស់មហាសេដ្ឋីអារ៉ាប់ Sheikh Mansour ចំនួន២៩៩ប្រកួតដោយស៊ុតបានចំនួយ២០៤គ្រាប់ហើយឈ្នះពានរង្វាន់ Premier League ៣សម័យ, EFL ៣សម័យ និង FA Community Shield ២សម័យផងដែរ។