Daniel James ប្រាថ្នាចង់ក្លាយជា Legend របស់ Man Utd ដូចរាមច្បងម្នាក់
បន្ទាប់ពីបានផ្ទេរពីក្លឹប Swansea City ក្នុងតម្លៃ ១៨លានផោន មកកាន់ក្លឹបបិសាចក្រហម Manchester United កំលោះសង្ហាវ័យ២១ឆ្នាំរូបនេះ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន Sky Sport ថា៖ ក្នុងថ្ងៃអនាគតរូបគេមានបំណងចង់ក្លាយជា Legend របស់ក្រុម Man Utd ដូចលោកពូ Ryan Giggs ម្លោះហើយទើបរូបគេយល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំនៅទៅនេះ។ Daniel Jame ក៏បាននិយាយបន្ថែមទៀតថា “ វាអស្ចារ្យណាស់សម្រាប់ខ្ញុំនៅពេលដែលខ្ញុំទៅលេងនៅលើឆាកអន្តរជាតិដើម្បីរៀនសូត្រពីមនុស្សដូចគាត់ ហើយគាត់គឺជាមនុស្សដែលខ្ញុំប្រាថ្នា”។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា Daniel James គឺជាកីឡាករទី១ ក្រោមការដឹកនាំដោយលោក Ole Gunnar Solskjaer សម្រាប់រដូវកាលថ្មីនេះទិញមកពីក្លឹប Swansea ហើយរូបគេក៏ជាកីឡាករជម្រើសជាតិ វ៉ែល ផងដែរក្រោមការដឹកនាំដោយអតីត Legend របស់បិសាចក្រហម Manchester United Ryan Giggs ហើយការផ្ទេរមកកាន់ទឹកដី Old Trafford នេះក៏ត្រូវបានគេយល់ថា ក៏ដោយសារតែមានការជំរុញពី Giggs ផងដែរ។ ហើយការពីចុងសប្តាហ៍កន្លងទៅ Daniel James ក៏បានបង្ហាញខ្លួនលើកដំបូងសម្រាប់ប្រកួតមិត្តភាពជាមួយក្រុម Perth Glory ក្នុងទឹកដីអូស្រ្តាលី ហើយក៏ជាចំណែកមួយក្នុងការជួយឲ្យក្រុមបិសាចក្រហមឈ្នះផងដែរ៕