
ក្រុមដែលឈ្នះរហូតក្នុងក្របខ័ណ្ឌទាំង៥នៅតំបន់អឺរ៉ុប រដូវកាល ២០១៨-២០១៩
រដូវកាលបាល់ទាត់ថ្មី ២០១៨-២០១៩ កំពុងតែប្រជែងគ្នាយ៉ាងក៏ក្រើកពាសពេញតំបន់អឺរ៉ុប ជាពិសេសក្របខ័ណ្ឌបាល់ទាត់កំពូលទាំង៥ដូចជា Premier League, Serie A, La Liga, Lique 1 និង Bundesliga។ ចាប់តាំងពីប្រកួតបើករដូវកាលអំឡុងខែសីហាកន្លងទៅ មានក្រុមជាច្រើនកំពុងប្រជែងយក ៣ពិន្ទុ ដើម្បីសន្សំក្នុងតារាង។
៤ - ៥សប្តាហ៍កន្លងទៅ មានក្រុមដែលមិនធ្លាប់ឈ្នះ និងក្រុមដែលមិនធ្លាប់ចាញ់។ ថ្ងៃនេះ MSRSPORT និងដកស្រង់ក្រុមដែលឈ្នះគ្រប់ការប្រកួតក្នុងរដូវកាលនេះ បង្ហាញជូនប្រិយមិត្តបានចាប់អារម្មណ៍ទាំងអស់គ្នា ដោយចាប់ផ្តើមពីក្រុមនៅអង់គ្លេសទៅមុន :
ទី១- តោខៀវ Chelsea
ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអ៊ីតាលី តោខៀវ Chelsea ចាប់ផ្តើមរដូវកាលថ្មីបានយ៉ាងល្អ ៥ប្រកួតឈ្នះទាំងអស់។ ប្រកួតបើកឆាកនៅ Premier League :
Week01 – ឈ្នះ Huddersfield 3 – 0
Week02 – ឈ្នះ Arsenal 3 – 2
Week03 – ឈ្នះ Newcastle 2 – 1
Week04 – ឈ្នះ AFC Bournemouth 2 – 0
Week05 – ឈ្នះ Cardiff City 4 – 1 ធ្វើអោយពួកគេក្លាយជាក្រុមលេខមួយកំពូលតារាង។ សប្តាហ៍ទី៦នេះ ពួកគេត្រូវបន្តជួប West Ham នៅ London Stadium។
ទី២- ហង្សក្រហម Liverpool
តាំងពីមានកំណែទំរង់ថ្មីមក Liverpool ឡើងជើងល្អណាស់ ជាពិសេសការនាំចូលខ្សែប្រយុទ្ធ៣រូប Sadio Mane, Roberto Firmino និង M.Salah ជាពិសេសការស៊ុតបញ្ចូលទីបានច្រើនជាងគេរដូវកាលមុនចំនួន ៣២គ្រាប់។ ប្រកួតបើកឆាកនៅ Premier League :
Week01 – ឈ្នះ West Ham 4 – 0
Week02 – ឈ្នះ Crystal Palace 2 – 0
Week03 – ឈ្នះ BHA 1 – 0
Week04 – ឈ្នះ Leicester City 2 – 1
Week05 – ឈ្នះ Spur 2 – 1 ធ្វើអោយពួកគេក្លាយជាក្រុមលេខ២ មិនធ្លាប់ចាញ់កំពុងតាមពីក្រោយ Chelsea។ សប្តាហ៍ទី៦នេះ ពួកគេត្រូវបន្តជួប Southampton នៅក្នុងផ្ទះទៀត។
ទី៣- Paris S.G
នៅពេលដែលលុយអារ៉ាប់ចូលមកអំឡុងឆ្នាំ ២០១០ បានប្តូវវាសនាក្លឹបកណ្តាលក្រុងប៉ារីសមួយនេះទៅជាក្រុមដែលខ្លាំងបំផុតនៅ បារាំង។ ប្រកួតបើកឆាកនៅ Lique 1:
Week01 – ឈ្នះ Caen 3 – 0
Week02 – ឈ្នះ Guingamp 3 – 1
Week03 – ឈ្នះ Angers 3 – 1
Week04 – ឈ្នះ Nimes 4 – 2
Week05 – ឈ្នះ Saint Etienne 4 – 0 បច្ចុប្បន្នពួកគេក្លាយជាក្រុមមានពិន្ទុច្រើនជាងគេ ១៥ពិន្ទុ នៅក្នុង League។ Rennes គឺជាក្រុមដែល Paris S.G ត្រូវប្រកួតជាមួយនៅសប្តាហ៍ទី៦នេះ។
ទី៤- សេះបង្កង់ Juventus
តាំងពីចាញ់ Real Madrid ៣-១ ក្នុងជំនួបមិត្តភាពពេលវិស្សមកាលមក ក្រុមសេះបង្កង់មិនដែលចាញ់ការប្រកួតមួយណាឡើយ សូម្បី Champions League រដូវកាលថ្មីនេះក៏បន្តឈ្នះ Valencia ២-០ ដែរ។ ប្រកួតបើកឆាកនៅ Serie A:
Week01 – ឈ្នះ Chievo 2 – 3
Week02 – ឈ្នះ Lazio 2 – 0
Week03 – ឈ្នះ Parma 2 – 1
Week04 – ឈ្នះ Sassuolo 2 – 1 ជ័យជំនះនេះនាំអោយពួកគេជាក្រុមមាន១២ពិន្ទុ ឈរលើកំពូលតារាង Seriea A។ សប្តាហ៍ទី៥បន្ទាប់ ពួកគេត្រូវជួបប្រកួតជាមួយ Frosinone នៅក្រៅទឹកដី។
ទី៥- អ្នកមានបុណ្យ Barcelona
ទោះបីមានវ័យចំណាស់បន្តិចមែន ក៏ Leo Messi នៅតែអាចសហការជាមួយមិត្តរួមក្រុម ដើម្បីនាំជ័យជំនះអោយ Barcelona បានសឺងតែគ្រប់ការប្រកួតដែរ។ ប្រកួតបើកឆាកនៅ La Liga:
Week01 – ឈ្នះ Alaves 3 – 0
Week02 – ឈ្នះ Valladolid 1 – 0
Week03 – ឈ្នះ Huesca 8 – 2
Week04 – ឈ្នះ Sociedad 2 – 1 ជ័យជំនះ៤ប្រកួតនេះនាំអោយBarcelona មាន១២ពិន្ទុ ឈរលើកំពូលតារាង La Liga ដេញតាមពីក្រោយដោយ Real Madrid មាន១០ពិន្ទុ។ សប្តាហ៍ទី៥នេះ ពួកគេត្រូវបន្តជួប Girona នៅ Camp Nou។
ទី៦- ក្រុមព្រះ Bayern Munich
ក្រុមមួយនេះកម្រចុះអន់ខ្សោយណាស់ ស្អុយណាស់ត្រឹមចំណាត់ថ្នាក់លេខពីរពេលបញ្ចប់រដូវកាលម្តងៗ ព្រោះទាំងកីឡាករ គ្រូបង្វឹង ជាពិសេសអ្នកគាំទ្រ ធ្វើការយ៉ាងស៊ីសង្វាក់គ្នាល្អមែនទែន។ ប្រកួតបើកឆាកនៅ Bundesliga :
Week01 – ឈ្នះ Hoffenheim 3 – 1
Week02 – ឈ្នះ Stuttgart 0 – 3
Week03 – ឈ្នះ Leverkusen 3 – 1 ឈ្នះ ៣ប្រកួតជាប់គ្នា មាន៩ពិន្ទុ ធ្វើអោយ Bayern Munich ឈរលើកំពូលតារាង Bundesliga បណ្តោះអាសន្ន។ សប្តាហ៍ទី៤បន្ទាប់ ពួកគេត្រូវជួប Schalke 04 នៅក្រៅផ្ទះជាបន្តទៀត៕