ផ្លូវការ! អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ចុះកុងត្រាជាមួយក្លឹប Vitesse រហូតដល់ចប់រដូវកាលនេះ
អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ចុះកុងត្រាជាមួយ Vitesse រហូតដល់ចប់រដូវកាល នេះបើយោងតាមការបញ្ជាក់របស់ក្លឹបដែលលេងនៅក្របខ័ណ្ឌ Eredivisie នៅលើបណ្តាញសង្គម។
កីឡាករសញ្ជាតិជប៉ុនមិនមានក្លឹបលេងចាប់តាំងពីចាកចេញពី Melbourne City កាលពីខែមិថុនាក្រោយបញ្ចប់រដូវកាលនៅក្របខ័ណ្ឌ A-League ខណៈរូបគេធ្លាប់បានប្រកាសចង់លេងឲ្យ Manchester United និង AC Milan ផងដែរ។
គួររំលឹកថា Keisuke Honda ធ្លាប់ប្រកបអាជីពនៅប្រទេសហូឡង់ម្តងរួចមកហើយ ដោយលេងឲ្យ VVV-Venlo កាលពីឆ្នាំ២០០៨ ហើយបានឈ្នះពានរង្វាន់ Eerste Divisie ផងដែរ។