Bayern ចាញ់ក្រុមនៅលីគ៣អាល្លឺម៉ង់ ធ្លាក់ German Cup ត្រឹមជុំទី៣
Bayern Munich បានចាញ់ក្រុមមកពីលីគ៣អាល្លឺម៉ង់ Saarbrucken ក្នុងជុំទី២ ពានរង្វាន់ German Cup ដោយគ្រាប់បាល់នាទី៩០+៦ដោយ Marcel Gaus។
Harry Kane ស្ថិតនៅកៅអីបម្រុងសម្រាប់ខ្សែប្រយុទ្ធ៣នាក់ដំបូង គឺ Thomas Muller, Leroy Sane និង Manuel Neuer។
Muller បានរកគ្រាប់បាល់ឱ្យ Bayern នាំមុខ តែ Patrick Sontheimer តាមស្មើ មុន Gaus បំប៉ោងសំណាញ់គ្រាប់ជ័យជម្នះ។
នេះជាលើកទី៣ហើយដែល Bayern Munich ធ្លាក់ត្រឹមជុំទី២ German Cup៕