Newcastle ទម្លាក់ Man UTD ចេញពី League Cup
Newcastle United បានយកឈ្នះ Manchester United ជាលើកទី២នៅ Old Trafford តាំងឆ្នាំ១៩៧២ និងជាការសងសឹកបានសម្រេចក្រោយចាញ់វគ្គផ្ដាច់ព្រ័ត្រនៅ Wembley។
ក្រុមសារិកាព្រៃបានយកឈ្នះ Man UTD ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដោយលទ្ធផល០ទល់នឹង៣។ Miguel Almiron និង Lewis Hall រកបានគ្រាប់បាល់ម្នាក់មួយគ្រាប់ក្នុងវគ្គទី១ មុន Joe Willock បន្ថែមគ្រាប់ទី៣។ នេះក៏ជាជ័យជម្នះច្រើនគ្រាប់លើ Man UTD ក្នុងរយៈពេល៩៣ឆ្នាំ។
នេះក៏ជាថ្ងៃខកចិត្តមួយទៀតសម្រាប់ក្រុមបិសាចក្រហម និងអ្នកចាត់ការ Erik Ten Hag ដែលចាញ់ដល់ទៅ៨ដងហើយក្នុងចំណោម១៥ប្រកួតដំបូងនៅរដូវកាលថ្មី ចាប់តាំងឆ្នាំ១៩៦២/៦៣មក៕