
ប្រទេសកាតាកំពុងយកចិត្តទុកដាក់ក្នុងរឿងសំខាន់មួយនេះនៅ World cup ២០២២
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ក្នុងប្រទេសកាតាដែលនឹងចាប់ផ្ដើមនៅក្នុងខែកញ្ញា ខាងមុខនោះ ពេលនេះកំពុងតែយកចិត្តទុកដាក់ខ្លាំងលើស្មៅក្នុងទីលានដែលកំពុងថែទាំ។
លោក Haitham Al Shareef វិស្វករសំណង់ស៊ីវិលជនជាតិស៊ូដង់ ដែលបានធ្វើការលើទីលានរបស់ប្រទេសកាតាបាននិយាយថាសីតុណ្ហភាពអាចកើនឡើងដល់ 40 អង្សា វាអាចមានផលពិបាកសម្រាប់ស្មៅដែលត្រូវលូតលាស់ ខណៈដែលទីលាននីមួយៗត្រូវការទឹកស្អាតចំនួន ១ម៉ឺនលីត្រក្នុងមួយថ្ងៃក្នុងនៅរដូវរងារ និង ៥ម៉ឺនលីត្រក្នុង១ថ្ងៃរដូវក្តៅ ដើម្បីអោយស្មៅទាំងអស់ក្នុងកីឡដ្ឋានដាំដុះល្អ នៅក្នុងចំនោមកីឡដ្ឋានចំនួនប្រាំបី និងកន្លែងហ្វឹកហាត់ចំនួន ១៣៦ផ្សេងទៀត។
លោក Al Shareef បានបន្ថែមថា ប្រទេសកាតាបាននាំយកស្មៅចំនួន១៤០តោនជារៀងរាល់ឆ្នាំពីសហរដ្ឋអាមេរិកដែលស្មៅទាំងនោះត្រូវស្រោចទឹកដែលគ្មានជាតិប្រៃដើម្បីផ្សាំជាមួយ ឧស្ម័នក្នុងប្រទេស។ យ៉ាងណាមិញក៏មានការជួបរឿងលំបាកដែរដោយសារតែការដាំនេះស្ថិតក្រោមអាកាសធាតុក្ដៅ នឹងរងចាំការប្រកួតចូលមកដល់រយៈពេលយូរ។
សូមបញ្ចាក់ថាក្រៅពីស្មៅទាំងនោះប្រទេសកាតាក៏មានស្មៅបម្រុងទំហំ ៤២ម៉ឺន ៥ពាន់ ម៉ែត្រការ៉េ ដែលមានតម្លៃប្រហែល៤០ទីលានបាល់ទាត់ កំពុងលូតលាស់នៅកសិដ្ឋានមួយភាគខាងជើងនៃទីក្រុងដូហាផងដែរ។
អត្ថបទដោយ៖ Monsoon