
អ្នកព័ត៌មានម៉ាឡេស៊ីម្នាក់គិតថា ក្រុមខ្លួនចាញ់ឡាវ ព្រោះខ្វះសំណាង
អ្នកសារព័ត៌មានម៉ាឡេស៊ីមួយរូបឈ្មោះ Mohammad Jusoh ដែលតាមដានព្រឹត្តិការណ៍ AFF U23 Championship 2022 បានបង្ហាញហេតុផលដែលក្រុមជម្រើសជាតិខ្លួនបរាជ័យក្រោមថ្វីជើងឡាវ ធ្លាក់ត្រឹមវគ្គចែកពូល។
អ្នកសារព័ត៌មានខាងលើបង្ហាញពីការយល់ឃើញបែបនេះ “៖យើងខ្វះសំណាង ជាពិសេសក្នុងការប្រកួតចុងក្រោយ។ យើងមានឱកាសច្រើន តែមិនអាចសម្រេចវាបាន។ ចំណែកឡាវវិញកេងយកផលពីការភ្លាត់របស់យើង។”
លោក Jusoh បន្ថែម ” U23 ម៉ាឡេស៊ីលេងមិនសូវចូលគ្នា។ កីឡាករភាគច្រើនថ្មី និងទើបលេងជាមួយគ្នា ហើយណាមួយ កីឡាករល្អៗខ្លះ ខាងក្លិបគេមិនឲ្យមក។”
ទោះបរាជ័យក្នុងព្រឹត្តិការណ៍ AFF U23 Championship លោក Jusoh ជឿជាក់ថា ជម្រើសជាតិរបស់លោកនៅតែអាចមានលទ្ធភាពឈ្នះមេដាយមាសស៊ីហ្គេម ប្រសិនបើក្លិបឲ្យកីឡាករល្អៗមួយលេង។
បរាជ័យរបស់ម៉ាឡេស៊ី មានន័យថា ឡាវបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U23 Championship ជាលើកដំបូងដូចទីម័រខាងកើតដែរ។ ឡាវត្រូវរង់ចាំប៉ះក្រុមលេខ២ល្អពីពូល A ឬ ពូល C៕