ប្រទេសចិនដាក់គោលដៅធ្វើម្ចាស់ផ្ទះ FIFA World Cup ក្រោយទទួលជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវរងា ២០២២
បន្ទាប់ពីជោគជ័យលើការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា២០២២ រួចមក ប្រទេសចិនកំពុងសម្លឹងគោលដៅធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup។
ប្រទេសចិនក៏ធ្លាប់រៀបចំព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទទួលបានជោគជ័យយ៉ាងល្អផងដែរ ហើយទាំងអស់នេះហើយ ទើបប្រទេសចិន មានគោលដៅរឿបចំធ្វើជាម្ចាស់ផ្ទះ FIFA World Cupនៅពេលអនាគត។ មួយវិញទៀត ប្រធានាធិបតីចិនលោក Xi Jinping ធ្លាប់បានលើកឡើងថា លោកចង់ឱ្យប្រទេសចិនលេចមុខមាត់ ហើយថែមទាំងឈ្នះពានរង្វាន់ World Cup ផ្នែកបុរសនៅថ្ងៃណាមួយ។
ចំណែកឯក្តីសង្ឃឹមពួកគេក្នុងការលេង World Cup 2022 នៅកាតា ក៏បានបញ្ចប់ក្រោយចាញ់វៀតណាមក្នុងការប្រកួតជម្រុះតំបន់អាស៊ីកាលពីដើមខែនេះ។
-Monsoon-