Maguire នឹងរបូតតំណែងប្រធានក្រុម Man UTD
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស អ្នកចាត់ការ Manchester United លោក Erik ten Hag បានប្រាប់ Harry Maguire ថា នឹងលែងជាប្រធានក្រុមទៀតហើយ។ គ្រូបង្វឹកជនជាតិហូឡង់បានជ្រើសរើស Bruno Fernandes ដើម្បីជំនួស Maguire។
Man UTD នឹងប្រកាសពីការសម្រេចចិត្តនេះ មុនពេលក្រុមទាំងមូលមានការប្រកួតមិត្តភាពលើកដំបូងនៅរដូវក្តៅឆ្នាំ ២០២៣ ទល់នឹង Leeds United នៅថ្ងៃទី១២ ខែកក្កដា។ Daily Mail បានបង្ហាញថា Maguire បានឆ្លើយតបជាវិជ្ជមាន បើទោះបីជាថយឥទ្ធិពលក្នុងក្រុមក៏ដោយ
រដូវកាលទើបតែបញ្ចប់ Fernandes តែងតែត្រូវបានជ្រើសរើសជាប្រធានក្រុម Man UTD នៅពេលដែល Maguire មិនលេង។ រដូវកាលក្រោយ Bruo នឹងធ្វើជាប្រធានក្រុមយជាផ្លូវការ
ការផ្លាស់ប្តូរនេះក៏បង្ហាញពីអំណាចរបស់ Ten Hag ក្នុងក្រុម។ ថ្មីៗនេះ លោកដកអ្នកចាំទី David de Gea ចេញពីគម្រោង៕