PSG ឈ្នះជើងឯកលីគកំពូលបារាំងក្រោយ Monaco ចាញ់ Lyon
Paris Saint Germain បានឈ្នះតំណែងជើងឯកលីគកំពូលបារាំងជាលើកទី៣ជាប់ៗគ្នា ក្រោយ Monaco ភ្លាត់ចាញ់ Lyon ៣ទល់នឹង២។
PSG បច្ចុប្បន្ននាំមុខក្រុមលេខ២ Monaco ១២ពិន្ទុ ខណៈការប្រកួតនៅសល់តែ៣លើកទៀត។
តាមពិតទៅ PSG ត្រូវបញ្ជាក់ពីការឈ្នះជើងឯកតាំងពីថ្ងៃសៅរ៍ តែបានត្រឹមស្មើ Le Harve។
នេះក៏ជាការឈ្នះជើងឯកលីគកំពូលបារាំងជាលើកទី១២សម្រាប់ PSG និងជាលើកទី១០ក្នុងរយៈពេល១១ឆ្នាំ៕