ច្រឹង ពលរដ្ឋ៖ ជម្រើសជាតិនឹងមើលឃើញពេលខ្ញុំជួយវិសាខាជោគជ័យ
ខ្សែបម្រើ ច្រឹង ពលរដ្ឋ បាននិយាយអំពីការអាចវិលត្រលប់មកកាន់ក្រុមជម្រើសជាតិវិញ ក្រោយពីខនខានអស់មួយរយៈធំដោយសារតែមានបញ្ហារបួសសរសៃពួជង្គង់ ខណៈពេលនេះបានជាសះស្បើយ១០០ភាគរយដូចដើម នឹងបង្ហាញខ្លួនយ៉ាងល្អជាមួយក្លិបថ្មី វិសាខា នារដូវកាលនេះ។
កីឡាករវ័យ ២២ឆ្នាំរូបនេះ បាននិយាយថា៖ ខ្ញុំនឹងខិតខំប្រឹងប្រែងជួយវិសាខាឲ្យជោគជ័យទៅតាមគោលការណ៍របស់ក្លិប នោះក្រុមជម្រើសជាតិនឹងមើលឃើញតាមក្រោយ។ អតីតកីឡាកររបស់ កងយោធពលខេមរភូមិន្ទ ក៏ធ្លាប់បានទៅចូលរួមជាមួយ Buriram United មួយរយៈផងដែរ ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែមិនបានបង្ហាញខ្លួយឡើយ ក៏ត្រលប់មកកាន់កម្ពុជាវិញ។
គួរំលឹកផងដែរថា បន្ទាប់ពីត្រលប់មកពីប្រទេសថៃវិញ ច្រឹង ពលរដ្ឋ ក៏បានសម្រេចមកចូលរួមជាមួយ វិសាខា នារដូវកាល២០២០នេះ ស្របពេលដែលបង្ហាញខ្លួនបាន ៣លើក រកបាន ២គ្រាប់ ហើយរបួសក៏ជាស្បើយអាចលេងបានដូចដើម ដូច្នេះរូបគេក៏រំពឹងជាប់ជម្រើសជាតិវិញដែរ៕