Real Madrid ឈ្នះជើងឯក La Liga
Real Madrid បានក្លាយជាជាម្ចាស់ជើងឯកលីគកំពូលអេស្ប៉ាញហើយ ក្រោយ Girona ឈ្នះ Barcelona នៅរាត្រីថ្ងៃសៅរ៍ ទី ០៤ ខែឧសភា។
ទោះការប្រកួត La Liga នៅសល់៤លើកទៀត ក្រុមរហស្សនាមអធិរាជស មានពិន្ទុគ្រប់គ្រាន់ដើម្បីគ្រងជើងឯក។ ក្រុមលោក Carlo Ancelotti មាន៨៧ពិន្ទុ ឈរកំពូលតារាង លើ ក្រុមលេខ២ Girona ១៣ពិន្ទុ។ ចំណែក Barcelona ឈរលេខ៣ មាន៧៣ពិន្ទុ៕