
លោក Ralf Rangnick បដិសេដធ្វើទីប្រឹក្សា Man United ដោយផ្ដោតលើជម្រើសជាតិវិញ
លោក Ralf Rangnick បានប្រកាសជាផ្លូវការថា លោកនឹងមិនធ្វើជាអ្នកប្រឹក្សាក្លិបរបស់ Manchester United ឡើយសម្រាប់រដូវកាលក្រោយ។
ជាការពិតណាស់ ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីកាលពីពេលថ្មីៗនេះ លោក Rangnick បានទទួលការងារជាគ្រូបង្គោលក្រុមជម្រើសជាតិអូទ្រីស ដូច្នេះចំពោះមូលហេតុដែលលោកបោះបង់ការងារជាអ្នកប្រឹក្សារបស់ Man Utd ក៏ព្រោះតែលោកចង់ផ្ដោតតែទៅលើតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ូទ្រីសតែប៉ុណ្ណោះ។
ក្រោយការចាកចេញរបស់បុរសវ័យ 63 ឆ្នាំ ក្លិប Man UTD ក៏បានចេញសេចក្តីថ្លែងការថា “យើងសូមថ្លែងអំណរគុណចំពោះលោក Ralf Rangnick សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងនាមជាអ្នកចាត់ការក្រុមបណ្តោះអាសន្នក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ។
The Nightmare