FIFA បាត់បង់ចំណូល១០០លានដុល្លារអាមេរិក World Cup នារី
មហិច្ឆតារបស់ FIFA ក្នុងការទទួលបានប្រាក់ចំណូល ៣០០លានដុល្លារពីសិទ្ធិផ្សាយបាល់ទាត់ពិភពលោកនារីឆ្នាំ ២០២៣ មិនអាចសម្រេចបានឡើយ។
យោងតាមកាសែត Wall Street Journal FIFA ធានាត្រឹមតែ២០០លានដុល្លារអាមេរិក ប៉ុណ្ណោះ។ ផ្ទុយពីការរំពឹងទុក FIFA ប្រមូលបានត្រឹមតែ៥០លានដុល្លារជាសិទ្ធិទូរទស្សន៍សម្រាប់ការប្រកួតនេះ មួយភាគ៣នៃផែនការ។
ការប្រកួតឆ្នាំ២០២៣គឺជាលើកទីមួយហើយដែល FIFA បានលក់ផ្តាច់មុខនូវសិទ្ធិទូរទស្សន៍បាល់ទាត់ពិភពលោកនារី។ ពីមុន ការចំណាយនេះបានមកជាមួយការទិញសិទ្ធិទូរទស្សន៍បាល់ទាត់ពិភពលោករបស់បុរស ជាកញ្ចប់។
FIFA វាយតម្លៃថា ការប្រកួតបាល់ទាត់នារីពិភពលោកមានសក្ដានុពលខ្លាំងនៅពេលទាក់ទាញអ្នកទស្សនា១,១ពាន់លាននាក់ជុំវិញពិភពលោកក្នុងឆ្នាំ ២០១៩ ហើយនឹងកើនឡើងនៅពេលដែលចំនួនក្រុមកើនឡើងពី ២៤ទៅ ៣២ក្រុម នៅឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ តួលេខ ២០០ លានដុល្លារគឺតិចតួចបើប្រៀបធៀបទៅនឹង ២,៦៤ពាន់លានដុល្លារដែលប្រមូលបានពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២នៅប្រទេសកាតា៕