PSG ទិញយកខ្សែបម្រើវ័យក្មេងពី PSV ទៅបារាំងវិញ
ខ្សែបម្រើហូឡង់ Xavi Simons គ្រោងនឹងចូលរួមជាមួយ Paris St-Germain ពី PSV Eindhoven មួយឆ្នាំបន្ទាប់ពីចាកចេញពីកីឡដ្ឋាន Parc de Prince។
Simons វ័យ២០ឆ្នាំបានចាកចេញពីជំរំហ្វឹកហាត់ត្រៀមរដូវកាលរបស់ PSV បន្ទាប់ពី PSG ត្រូវបានគេរាយការណ៍ថា បានអនុវត្តលក្ខខណ្ឌទិញយកវិញក្នុងតម្លៃ៥លានផោន។
គេស៊ុតបញ្ចូលទីបាន១៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៩ដងក្នុងចំណោម៤៩ប្រកួតកាលពីរដូវកាលមុន និងបានជួយ PSV ឈ្នះជើងឯក Dutch Cup ។
កើតនៅក្រុង Amsterdam ប្រទេសហូឡង់ Simons បានចំណាយពេល៩ឆ្នាំនៅក្នុងសាលាបាល់ទាត់ Barcelona ចន្លោះឆ្នាំ២០១០ និង ២០១៩ មុនពេលផ្លាស់ទៅ PSG ។ គេបានបង្ហាញខ្លួនជាអាជីពដំបូងរបស់គាត់នៅឆ្នាំ២០២១ ដោយបន្តលេង៧ប្រកួតក្នុង Ligue 1៕