Arsenal ចាញ់ Brighton មានន័យថា Man City ត្រូវឈ្នះតែ១ដងទៀតដើម្បីលើកពាន
Arsenal បានចាញ់ Brighton & Hove Albion ដោយលទ្ធផល០ទល់នឹង៣ ក្នុងការប្រកួត Premier League នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា។
គិតត្រឹម៣៦ប្រកួត ក្រុមកាំភ្លើងតាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន៤ពិន្ទុ។ យ៉ាងណា ក្រុមមេឃខៀវសល់ការប្រកួត៣លើកទៀត។ ដូច្នេះក្រុមលោក Pep Guardiola ត្រូវការជ័យជម្នះតែមួយលើកទៀតប៉ុណ្ណោះ។
ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ដដែល Manchester City បានយកឈ្នះ Everton ០ទល់នឹង៣ដែលរកបានដោយ Ilkay Gundogan ២គ្រាប់ និង Erling Haaland ១គ្រាប់៕