Barcelona ឈ្នះជើងឯក La Liga
Barcelona បានគ្រងតំណែងជើងឯក La Liga ជាលើកដំបូងតាំងពីឆ្នាំ 2018-19 ទោះសល់៤ប្រកួតទៀត ក្រោយឈ្នះ Espanyol ២ទល់នឹង៤ ។
Barca នាំមុខ ៣-០ មុនក្នុងវគ្គទី១ ដោយ Robert Lewandowski បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី២០ក្នុងលីគរដូវកាលនេះ មុន Alejandro Balde វ័យ១៩ឆ្នាំបានបង្កើនការនាំមុខមួយគ្រាប់ទៀត។
Lewandowski បានបន្ថែមគ្រាប់ទី៣មុន Jules Kounde តែតថែមគ្រាប់ទី៤។
Espanyol ស្រវាបាន២គ្រាប់២ក្រោយតាមរយៈ Javier Puado និង Joselu ។
Barcelona មាន ៨៥ពិន្ទុច្រើនជាងក្រុមលេខ២ Real Madrid ១៤ តែការប្រកួតសល់តែ៤លើកទៀតទេ។
វាគឺជាពានរង្វាន់ La Liga លើកដំបូងសម្រាប់ Barcelona ចាប់តាំងពី Lionel Messi បានចាកចេញក្នុងខែសីហា ឆ្នាំ២០២១ហើយជាលើកដំបូងចាប់តាំងពី Xavi ត្រូវបានតែងតាំងជាគ្រូបង្គោលនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១៕