កំណត់ត្រាមួយចំនួនក្រោយ Haaland រកបាន៥គ្រាប់ក្នុងមួយប្រកួតនៅ UCL
Manchester City បានផ្ដួល RB Leipzig ដោយលទ្ធផល៧ទល់នឹង០ ក្នុងការប្រកួតជើងទី២ វគ្គ១៦ក្រុម UEFA Champions League។
ក្នុងនោះ Erling Haaland រកបាន៥គ្រាប់ម្នាក់ឯង និងធ្វើបានកំណត់ត្រាមួយចំនួនគួរកត់សម្គាល់!
ជាកីឡាករ Manchester City ដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុងមួយរដូវកាល។ (៣៩គ្រាប់គិតត្រឹមពេលនេះ ព្រោះនៅសល់ច្រើនប្រកួត)។
ជាកីឡាករទី៣ដែលរកបាន៥គ្រាប់ក្នុងមួយប្រកួតនៅ UCL។
ជាកីឡាករដែលរកបាន៣០គ្រាប់នៅ UCL លឿនជាងគេ។
ជាកីឡាករក្មេងជាងគេដែលរកបាន៣០គ្រាប់ក្នុងប្រវត្តិសាស្ត្រ UCL។